John 7

ព្រះយេស៊ូ និងបងប្អូនរបស់ព្រះអង្គ

1បន្ទាប់ពី​ហេតុការណ៍​ទាំងនេះ​ព្រះ​យេស៊ូបាន​យាង​នៅក្នុង​ស្រុក​កាលីឡេ​តែ​ប៉ុណ្ណោះដ្បិតព្រះអង្គមិនចង់យាងនៅក្នុង​ស្រុក​យូដាទេព្រោះ​ពួក​ជនជាតិ​យូដារកសម្លាប់ព្រះអង្គ 2ពិធីបុណ្យ​របស់​ជនជាតិ​យូដាគឺបុណ្យសង់រោង​កំពុង​ខិតជិតមកដល់ 3ដូច្នេះប្អូន​របស់​ព្រះអង្គទូលព្រះអង្គថា៖ ​«ចូរ​ចេញពីទីនេះទៅ​ស្រុក​យូដាទៅដើម្បី​ឲ្យ​ពួក​សិស្ស​របស់​បង​បាន​ឃើញកិច្ចការដែល​បង​ធ្វើ 4បើអ្នកណា​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន​អ្នកនោះ​មិនធ្វើអ្វីស្ងាត់កំបាំងឡើយ​ដូច្នេះ​បើ​បង​ធ្វើ​ការ​ទាំងនេះមែន​ចូរ​បង្ហាញខ្លួន​ឲ្យ​មនុស្សលោក​ឃើញ​ផង»។ 5គឺសូម្បី​តែ​ប្អូនៗ​របស់​ព្រះអង្គ​ក៏​មិនជឿព្រះអង្គដែរ 6ដូច្នេះព្រះ​យេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«ពេលវេលា​របស់​បងមិនទាន់មកដល់ទេប៉ុន្តែប្អូន​រាល់គ្នា​ធ្វើ​អ្វី​នៅ​ពេល​ណា​ក៏បាន 7មនុស្សលោកមិនអាចស្អប់ប្អូនរាល់គ្នាបានទេប៉ុន្តែ​គេ​ស្អប់បងព្រោះបងធ្វើបន្ទាល់ពីគេថាការប្រព្រឹត្តិ​របស់​គេជា​សេចក្ដី​អាក្រក់ 8ដូច្នេះចូរ​ប្អូនរាល់គ្នា​ទៅ​ចូលរួម​ពិធី​បុណ្យចុះ​រីឯ​បង​វិញ​មិនទៅចូលរួម​ពិធី​បុណ្យនោះទេព្រោះពេលវេលារបស់បងមិនទាន់មកដល់» 9កាលព្រះអង្គ​មានបន្ទូល​អំពី​សេចក្ដី​ទាំងនេះរួចហើយព្រះអង្គក៏នៅក្នុង​ស្រុក​កាលីឡេ​ត​ទៅ​ទៀត

ព្រះយេស៊ូបង្រៀន​ជា​សាធារណៈ​នៅ​ព្រះវិហារ​

10ប៉ុន្តែក្រោយពេលប្អូនៗ​របស់​ព្រះអង្គ​បាន​ទៅចូលរួម​ពិធី​បុណ្យអស់ព្រះអង្គក៏យាងទៅដែរគឺ​ទៅ​ជាសម្ងាត់មិនឲ្យ​គេ​ដឹងឡើយ 11ពួកជនជាតិ​យូដា​បាន​រកព្រះអង្គនៅក្នុងពិធីបុណ្យ​នោះ​ដោយ​សួរថា៖ ​«តើ​អ្នក​នោះនៅឯណា?»។ 12នោះក៏​កើត​មាន​ការ​ខ្សឹបខ្សៀវជាច្រើនក្នុងចំណោមបណ្ដាជនអំពីព្រះអង្គ​មាន​អ្នកខ្លះថា៖ ​«គាត់​ជា​មនុស្ស​ល្អ» ​ប៉ុន្តែខ្លះទៀតថា​«ទេគឺ​គាត់​កំពុង​បោកបញ្ឆោតបណ្ដាជន»។ 13ទោះជាយ៉ាងណាក្ដី​ក៏​គ្មាន​អ្នកណា​និយាយអំពីព្រះអង្គ​ដោយ​បើកចំហដែរព្រោះខ្លាច​ពួក​ជនជាតិ​យូដា 14ពេលពិធី​បុណ្យ​ឈាន​ដល់​ពាក់កណ្ដាល​ព្រះ​យេស៊ូ​ក៏​យាងទៅបង្រៀននៅក្នុង​ព្រះ​វិហារ 15ពេលនោះពួក​ជនជាតិ​យូដាឆ្ងល់ថា៖ ​«អ្នក​នេះមិនដែលរៀនអ្វីឡើយ​ចុះ​ហេតុអ្វី​បានជា​គាត់​ចេះបទគម្ពីរច្រើនម៉្លេះ 16ព្រះយេស៊ូក៏មានបន្ទូលឆ្លើយ​ទៅ​ពួកគេថា៖ ​«ខ្ញុំមិនបង្រៀនអំពី​សេចក្ដី​បង្រៀន​របស់​ខ្ញុំទេប៉ុន្តែ​ជា​សេចក្ដី​បង្រៀន​របស់​ព្រះជាម្ចាស់ដែល​បាន​ចាត់ខ្ញុំឲ្យមក 17បើអ្នកណាចង់ធ្វើ​តាម​បំណង​របស់​ព្រះអង្គ​អ្នកនោះ​មុខជា​ដឹងអំពី​សេចក្ដី​បង្រៀននេះថាតើជា​សេចក្ដី​បង្រៀនមកពីព្រះជាម្ចាស់ខ្ញុំនិយាយតែពីខ្លួនខ្ញុំ 18អ្នកណានិយាយតែពីខ្លួនឯង​អ្នកនោះ​រកកិត្តិយសផ្ទាល់ខ្លួនប៉ុណ្ណោះប៉ុន្តែអ្នកណាស្វែងរក​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែលចាត់ខ្លួនឲ្យមកអ្នកនោះជា​អ្នក​ពិតត្រង់ហើយគ្មាន​សេចក្ដី​ទុច្ចរិតនៅក្នុងខ្លួនសោះ 19តើលោកម៉ូសេ​មិន​បាន​ប្រគល់គម្ពីរវិន័យ​ឲ្យ​អ្នករាល់គ្នា​ទេ​? ​ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នាគ្មាន​អ្នកណា​ម្នាក់​ប្រព្រឹត្តិ​តាម​ក្រឹត្យវិន័យនោះឡើយហេតុអ្វីបានជា​អ្នករាល់គ្នា​រកសម្លាប់ខ្ញុំ 20បណ្ដាជនក៏​ឆ្លើយ​ថា៖ ​«អ្នក​ត្រូវអារក្ស​ចូល​ហើយ! ​តើ​អ្នកណារកសម្លាប់អ្នក 21ព្រះយេស៊ូមានបន្ទូលឆ្លើយ​ទៅ​ពួកគេថា៖ ​«ខ្ញុំ​បាន​ធ្វើការមួយហើយ​អ្នក​ទាំងអស់គ្នា​បែរជា​ងឿងឆ្ងល់ទៅវិញ 22លោកម៉ូសេ​បាន​ឲ្យ​ពិធី​កាត់ស្បែក​ដល់​អ្នករាល់គ្នា​(​ពិធី​នោះមិន​បាន​មកពីលោកម៉ូសេទេគឺ​បាន​មកពីដូនតា​)​ហើយនៅថ្ងៃសប្ប័ទ​អ្នករាល់គ្នា​ក៏​កាត់ស្បែក​ឲ្យ​មនុស្សដែរ 23បើធ្វើ​ពិធី​កាត់ស្បែក​ឲ្យ​មនុស្សម្នាក់នៅថ្ងៃសប្ប័ទដើម្បីកុំ​ឲ្យ​ល្មើសគម្ពីរវិន័យ​របស់​លោក​ម៉ូសេ​ចុះ​ដូចម្ដេច​ក៏​អ្នករាល់គ្នា​ខឹងខ្ញុំដោយព្រោះតែ​ខ្ញុំ​បាន​ប្រោស​រូបកាយ​ទាំងមូល​របស់​មនុស្សម្នាក់​ឲ្យ​ជានៅថ្ងៃសប្ប័ទ? 24ចូរកុំវិនិច្ឆ័យតាមបែបខាងក្រៅឡើយប៉ុន្តែ​ចូរ​វិនិច្ឆ័យ​តាម​សេចក្ដី​យុត្តិធម៌វិញ»។

អ្នកណា​ជា​ព្រះមែស៊ី​

25ពួក​អ្នកក្រុងយេរូសាឡិមខ្លះនិយាយថា៖ ​«តើ​អ្នក​នេះមិនមែនជា​មនុស្ស​ដែល​គេ​រកសម្លាប់ទេ? 26មើល៍គាត់​និយាយ​ដោយ​បើកចំហប៉ុន្តែគ្មាន​អ្នកណា​ថា​អ្វី​ឲ្យ​គាត់សោះប្រហែល​ជា​ពួក​មេដឹកនាំ​បាន​ដឹងថា​អ្នក​នេះជា​ព្រះ​គ្រិស្ដពិតប្រាកដមែនទេដឹង? 27យើងដឹង​ថា​អ្នក​នេះ​គាត់​មកពីណាប៉ុន្ដែពេល​ព្រះ​គ្រិស្ដយាងមក​នោះ​គ្មាន​អ្នកណា​ម្នាក់​ដឹងថា​ព្រះអង្គ​មកពីណាទេ» 28ពេលនោះព្រះ​យេស៊ូ​កំពុង​បង្រៀននៅក្នុង​ព្រះ​វិហារ​ព្រះអង្គ​ក៏​បន្លឺ​សំឡេង​ឡើងថា៖ ​«អ្នករាល់គ្នា​ស្គាល់ខ្ញុំហើយដឹងថា​ខ្ញុំ​មកពីណាប៉ុន្តែ​ខ្ញុំ​មិន​បាន​មកដោយខ្លួនខ្ញុំទេគឺព្រះជាម្ចាស់ចាត់ខ្ញុំឲ្យមកព្រះអង្គពិតត្រង់​ហើយ​អ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ 29ប៉ុន្តែខ្ញុំស្គាល់ព្រះអង្គព្រោះ​ខ្ញុំ​មកពីព្រះអង្គ​គឺ​ព្រះអង្គហើយ​ដែល​ចាត់ខ្ញុំ​ឲ្យ​មក» 30ពេលនោះពួកគេ​ក៏​រកចាប់ព្រះអង្គប៉ុន្តែគ្មាន​អ្នកណា​លូកដៃចាប់ព្រះអង្គសោះព្រោះមិនទាន់ដល់ពេលវេលា​របស់​ព្រះអង្គនៅឡើយ 31មានមនុស្ស​ជាច្រើនក្នុងចំណោមបណ្ដាជន​បាន​ជឿលើព្រះអង្គហើយ​ពួកគេ​និយាយថា៖ ​«ពេល​ព្រះ​គ្រិស្ដយាងមក​ព្រះអង្គ​នឹង​ធ្វើទីសំគាល់អស្ចារ្យច្រើនជាង​ម្នាក់​នេះធ្វើ​ដែរឬ​ទេ 32ពួកអ្នកខាង​គណៈ​ផារិស៊ី​បាន​​សេចក្ដី​ទាំងអស់ដែលបណ្ដាជន​បាន​ខ្សឹបខ្សៀវគ្នាអំពីព្រះអង្គ។ ​ដូច្នេះ​ពួក​សម្ដេច​សង្ឃនិង​ពួក​អ្នកខាង​គណៈ​ផារិស៊ី​ក៏​ចាត់​ពួក​ឆ្មាំព្រះវិហារ​ឲ្យទៅ​ចាប់ព្រះអង្គ 33ព្រះយេស៊ូមានបន្ទូលថា៖ ​«ខ្ញុំនៅជាមួយអ្នករាល់គ្នា​តែ​បន្តិចទៀតប៉ុណ្ណោះបន្ទាប់មក​ខ្ញុំ​នឹង​ទៅជួប​ព្រះអង្គ​ដែល​បាន​ចាត់ខ្ញុំឲ្យមក 34អ្នករាល់គ្នានឹង​រកខ្ញុំប៉ុន្តែរកមិនឃើញទេហើយកន្លែងដែលខ្ញុំទៅ​នោះ​អ្នករាល់គ្នា​ក៏​ពុំអាចទៅបានដែរ»។ 35ពួកជនជាតិ​យូដាក៏និយាយគ្នាថា៖ ​«តើ​អ្នក​នេះបម្រុងទៅណាបានជាយើងរកគាត់មិនឃើញ? ​តើ​គាត់​បម្រុងទៅ​ពួក​អ្នកខ្ចាត់ខ្ចាយ​នៅ​ក្នុង​ចំណោម​ជនជាតិ​ក្រេកហើយបង្រៀន​ជនជាតិ​ក្រេក? 36ពាក្យដែល​គាត់​និយាយថា​អ្នករាល់គ្នា​នឹង​រកខ្ញុំប៉ុន្តែរកមិនឃើញទេកន្លែងដែលខ្ញុំទៅអ្នករាល់គ្នាពុំអាចទៅបាន​ដែរ​តើ​នេះ​មាន​ន័យដូចម្ដេច?»។

ព្រះយេស៊ូសន្យា​អំពីព្រះវិញ្ញាណបរិសុទ្ធ

37នៅថ្ងៃចុងក្រោយនៃ​ពិធី​បុណ្យ​ជាថ្ងៃ​ដ៏សំខាន់​ព្រះ​យេស៊ូ​ក៏​ក្រោកឈរឡើងហើយបន្លឺសំឡេងថា៖ ​«បើអ្នកណាស្រេក​ចូរ​មកខ្ញុំហើយផឹកចុះ 38អស់អ្នកដែលជឿលើខ្ញុំអ្នកនោះ​នឹង​មាន​ទន្លេ​ដែល​មាន​ទឹក​ផ្ដល់​ជីវិតហូរចេញពី​ក្នុង​ចិត្ដមកដូច​បាន​ចែង​នៅក្នុង​បទគម្ពីរស្រាប់» 39ប៉ុន្តែសេចក្ដី​ដែល​ព្រះអង្គ​បាន​មានបន្ទូលនេះ​គឺ​អំពី​ព្រះ​វិញ្ញាណដែល​អស់​អ្នកជឿលើព្រះអង្គនឹងទទួលបានដ្បិត​ព្រះ​វិញ្ញាណបរិសុទ្ធមិន​ទាន់​យាងមកទេព្រោះ​ព្រះ​យេស៊ូមិនទាន់​បាន​ទទួល​ការលើកតម្កើង​ឡើង​នៅឡើយ

បណ្ដាជនបែក​បាក់​គ្នា​​ព្រោះ​ព្រះយេស៊ូ

40ពេល​បាន​ពាក្យទាំងនេះ​អ្នក​ខ្លះ​ក្នុងចំណោមបណ្ដាជន​ក៏​និយាយថា៖ ​«អ្នក​នេះពិតជាអ្នកនាំព្រះបន្ទូលហើយ» 41អ្នកខ្លះទៀតថា៖ ​«អ្នក​នេះជា​ព្រះ​គ្រិស្ដ» ​ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​ថា៖ ​«តើ​ព្រះ​គ្រិស្ដអាចយាងមកពី​ស្រុក​កាលីឡេដែរទេ? 42តើគម្ពីរមិនចែងទេ​ឬ​ថា​ព្រះ​គ្រិស្ដ​នឹង​យាងមកពីពូជពង្ស​របស់​ស្ដេច​ដាវីឌនិងពី​ភូមិ​បេថ្លេហិមជាភូមិដែល​ស្ដេច​ដាវីឌ​បាន​រស់នៅ 43ដូច្នេះក៏​កើតមានការបែកបាក់​គ្នា​នៅក្នុងបណ្ដាជន​ដោយព្រោះ​ព្រះ​យេស៊ូ 44ហើយមាន​អ្នក​ខ្លះ​នៅក្នុង​ចំណោមពួកគេចង់ចាប់ព្រះអង្គប៉ុន្តែ​គ្មាន​អ្នកណាលូកដៃចាប់ព្រះអង្គឡើយ 45នៅពេល​នោះ​ពួក​ឆ្មាំព្រះវិហារ​ក៏​វិលត្រលប់​មក​ពួក​សម្ដេច​សង្ឃនិង​ពួក​អ្នកខាង​គណៈ​ផារិស៊ីហើយ​អ្នក​ទាំងនោះ​ក៏​សួរពួកឆ្មាំថា៖ ​«តើ​ហេតុអ្វីបានជា​អ្នករាល់គ្នា​មិនចាប់អ្នកនោះមក 46ពួកឆ្មាំព្រះវិហារឆ្លើយថា៖ ​«មិនដែល​មាន​អ្នកណានិយាយដូចអ្នកនោះទេ»។ 47ពួកអ្នកខាង​គណៈ​ផារិស៊ីក៏តបទៅពួកឆ្មាំថា៖ ​«តើ​អ្នករាល់គ្នាចាញ់បោក​អ្នកនោះ​ដែរ? 48តើមាន​នរណានៅក្នុងចំណោម​ពួក​មេដឹកនាំនិង​ពួក​អ្នកខាង​គណៈ​ផារិស៊ីជឿអ្នកនោះដែរទេ? 49ប៉ុន្តែបណ្ដាជនដែលមិនស្គាល់គម្ពីរវិន័យ​នេះ​ពួកគេ​ត្រូវបណ្ដាសាហើយ 50លោកនីកូដេម​ជា​អ្នកដែលមកជួបព្រះអង្គ​ពី​លើកមុន​ហើយ​ក៏​ជាម្នាក់ក្នុងចំណោម​ពួក​អ្នកខាងគណៈផារិស៊ី​ដែរ​គាត់​បាន​និយាយទៅពួកគេថា 51«គម្ពីរវិន័យ​របស់​យើងមិនដាក់ទោសអ្នក​ណា​ម្នាក់ឡើយលុះត្រាតែ​បាន​ស្ដាប់ហើយដឹង​អំពី​អ្វីដែលអ្នកនោះ​បាន​ប្រព្រឹត្តិជាមុនសិន» 52ពួកគេក៏ឆ្លើយ​ទៅ​គាត់ថា៖ ​«តើអ្នកក៏មកពី​ស្រុក​កាលីឡេដែរ? ​ចូរ​ស្រាវជ្រាវមើល៍នោះ​អ្នក​នឹង​ដឹងថាមិនដែលមានអ្នកនាំព្រះបន្ទូល​ណា​ម្នាក់ចេញពី​ស្រុក​កាលីឡេមកទេ»។ 53បន្ទាប់មកពួកគេ​គ្រប់គ្នា​ក៏​ត្រលប់ទៅផ្ទះរៀងៗខ្លួន
Copyright information for KhmKCB